選擇語言
繁體中文
繁體中文 Traditional Chinese
简体中文
简体中文 Simplified Chinese
English
English English
日本語
日本語 Japanese
AI 助手

今日情報速問。不用選範圍,直接問今天值得看什麼。

完整分析

通知訊訊

暫無新訊訊

#SIG-115028308

2026-10-15 12:37

L1

摘要

សូមប្រយ័ត្ន! ត្រឹមមួយថ្ងៃ មានជនរងគ្រោះ​៣ករណីធ្លាក់ក្នុងអន្ទាក់ឆបោកក្លែងជាបុគ្គលិ

正文

សូមប្រយ័ត្ន! ត្រឹមមួយថ្ងៃ មានជនរងគ្រោះ​៣ករណីធ្លាក់ក្នុងអន្ទាក់ឆបោកក្លែងជាបុគ្គលិកធនាគារ

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកតាមទូរស័ព្ទ ដោយជនខិលខូចក្លែងបន្លំខ្លួនជាបុគ្គលិកធនាគារ ប្រើវិធីសាស្ត្របំភ័យ និងគំរាមបង្កកគណនី ដើម្បីបោកបញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹង​ពីជនរងគ្រោះចំនួន ៣ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងល្បិចឆបោកស្រដៀងគ្នា។ ករណីទាំងនេះជាសញ្ញាដាស់តឿនឱ្យប្រជាពលរដ្ឋកាន់តែប្រុងប្រយ័ត្ន ព្រោះជនឆបោកអាចប្រើប្រាស់ការភ័យខ្លាច និងការប្រញាប់ប្រញាល់ ដើម្បីធ្វើឱ្យជនរងគ្រោះបាត់បង់ការពិចារណា និងសម្រេចចិត្តខុស។
យោងតាមការព្រមានរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនឆបោកតែងប្រើល្បិចទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋ ដោយអះអាងថាខ្លួនជាបុគ្គលិក ឬភ្នាក់ងារធនាគារ រួចជូនដំណឹងថា គណនីធនាគាររបស់ជនរងគ្រោះមានបញ្ហា ឬជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយ។ បន្ទាប់មក ពួកគេប្រើពាក្យសម្ដីបំភ័យ ឬគំរាមថានឹងបង្

指標

重要度80
可信度95
熱度15
瀏覽216
狀態已发布